ចម្លាក់ឈើនិមត្តរូបត្រីផ្សោតជួយលើក កម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ

ចម្លាក់ឈើនិមត្តរូបត្រីផ្សោតជួយលើក កម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ

ខេត្ដក្រចេះ ៖ ​ប្រសិនជា​ភ្ញៀវ​ទេសចរ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​រមណីយដ្ឋាន អន្លង់​ផ្សោត និង​រមណីយ​ដ្នា​ន​កាំ​ពី ដែល​មាន ទីតាំង​នៅ​ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី តាមដងផ្លូវ​ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ចំលាក់​សត្វ​ត្រី ផ្សោត​ធ្វើអំពើ​ឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បាន​រចនា​ដោយ​ដៃ និង​ដាក់​តាំង​លក់​លើ​កូន​គ្រែ តូច​ៗ ជា​ហូរហែ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ជិត រមណីយដ្ឋាន​អន្លង់​ផ្សោត​នេះ​មិន​ខាន​។ គេ​សង្កេត​ឃើញ​ថា រាល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​មុន ឬ​ក្រោយ​ពេល​ដែល​មក ទស្សនា​សត្វ​ផ្សោត​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ ពួក​គេ​តែងតែ​ទិញ​នូវ​រូបចម្លាក់​ត្រី​ផ្សោត​ដែល ធ្វើ​អំពី​ឈើ​មាន​តូច​មាន​ធំ​គ្រប់​ប្រភេទ ដើម្បីធ្វើ​ជា​កាដូ​អនុ​ស្សារី​យ៍ តាំង​លំអ​នៅ​ក្នុងផ្ទះ ឬបន្ទប់​ការិយាល័យ​ធ្វើការ ឬ​ជា​បន្ដោង​កូន សោ​ជាដើម​។ រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ ដែល​រចនា ដោយ​ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទីនោះ គឺបាន​សំរិតសំរាំង​ឡើង​ក្នុង​រូបភាព​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ជា​ត្រី​ផ្សោត​ពិត​ៗ ដោយ​រូបចម្លាក់ នីមួយ​ៗ មាន​តូច​មាន​ធំ ជា​គូ​ជាប់​គ្នា ខ្លះ​រចនា ជា​ប្រអប់​ដាក់​ប៊ិ​ច ដាក់​នាមប័ណ្ណ ដាក់​ឈើ ចាក់​ធ្មេញ ឬ​ជា​បន្ដោង​កូនសោ និង​ខ្លះ​ទៀត មាន​រូបរាង​ធំ​គេ​យក​ទៅ​ដាក់​តាំង​លំអ តាម​លំ នៅ​ឋាន បន្ទប់​ការិយាល័យ​ធ្វើការ និង​ទិញ​ផ្ញើ មិត្ដភក្ដិ​ជា​កាដូ​អនុស្សាវរីយ៍​។ ជាង​នេះ​ទៅ ទៀត រូបចម្លាក់​ត្រី​ផ្សោត​ធ្វើ​អំពី​ឈើ​នេះ​មិន ត្រឹមតែ​ដាក់​លក់​នៅ​តំបន់​ក្បែរ​រមណីយដ្ឋាន […]