ការៀបអាពាហ៍ពិពាហ៍ខ្មែរ

ការៀបអាពាហ៍ពិពាហ៍ខ្មែរ

ប្រពៃណីនៃការរៀបអាពាហ៍ពិពាហ៌ខ្មែរគឺជាកិច្ចការ មួយដ៏សំខាន់ជាខ្លាំងដោយក្នុងនោះមានការរៀប ចំពិធីបែបសាសនាជាច្រើនហើយមានរយៈពេល ៣ថ្ងែ៣យប់។ការរៀបអាពាហ៍ពិពាហ៍បានចាប់ផ្តើម នៅពេលកូនកំលោះនិងក្រុមគ្រួសារ របស់គេហែរ ជំនួនទៅផ្ទះកូនក្រមុំជាចំណងដៃភ្ជាប់ស្ពានមេត្រី ភាពផ្សាសាច់ឈាមនឹងគ្នា។ ហើយក្នុងពេលនោះ សមាជិកគ្រួសារ និងមិត្តភ័ក្តិត្រូវបានគេ អញ្ជើញឲ្យចូលរួម ដឹងឭ ក្នុងពិធីបំពាក់ជ ញ្ជៀនឲគ្នាទៅវិញ ទៅមក។ ជាទម្លាប់ ក៏មានការ ប្រគុំចម្រៀងប្រពៃណី នៅក្នុងឳកាសនេះដែរ ហើយចម្រៀងជាដំបូង គឺបាន ប្រកាសពីការ មកដល់របស់ កូនកំលោះ និងចម្រៀងបន្ទាប់គឺ បង្ហាញពី ការជូនជំនូន ទៅឪពុកម្តាយ កូនក្រមុំ និង ចម្រៀងចុង ក្រោយគឺអញ្ជើញ ចាស់ទុំមក ពិសារម្លូស្លា ជាប្រពៃណី របស់ខ្មែរ។ នៅក្នុងនោះដែរក៏ មានពិធី មួយទៀត ដែលហៅថា ពិធីកាត់សក់ គឺមានន័យ ថាកាត់សក់របស់ ពួកគេទាំងពីរដើម្បី ជាតំណាងនូវ ការចាប់ផ្តើមជីវិត ដ៏ថ្មីសន្លាងមួយ ចាប់ដៃគ្នា ជាប្តីប្រពន្ធ រួមវិថីជីវិតតែមួយ។ ហើយដែល និមិ្មតរូបនៃ ពិធីកាត់សក់ នោះមានការ ចូលរួមពីឪពុក […]

របាំ​ព្រះ​រាជ​ទ្រព្យ​

របាំ​ព្រះ​រាជ​ទ្រព្យ​

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់ សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែល មានវ័យចំ ណាស់ ដ៏យូរលង់ ណាស់មក ហើយនៅក្នុង ចំណោម ទម្រង់សិល្បៈសក្ការៈ ហើយក៏ជា ទម្រង់សិល្បៈ ដែល មានតម្លៃពិត ខាងស្មារតី និងខាង បច្ចេកទេស កំរិត ខ្ពស់ក្នុង ចំណោមទ ម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើម ឡើយ នាសម័យ មហានគរ នាដការ នាដការិនី ប្រចាំប្រាសាទ មានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់ អទិទេព ឬរាំថ្វាយ ទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថាន មនុស្សលោក ទៅស្ថានទេវតា និងជា សិល្បការិនី សន្តិភាព ឬជាសន្តិភាវ ការិនី ខាងផ្លូវ ដួងចិត្ត គំនិត ដែលធ្លាប់ បានរាំផ្សព្វផ្សាយ […]

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​

បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ខែ​វិច្ឆិកា​។  ពិធីបុណ្យ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​និង​១៥​ខាង​ខ្នើត និង​ថ្ងៃ​ទី​១​ខាង​រនោច​នៃ​ខែកត្តិក​។ ពិធីបុណ្យ​នេះ​បានចាប់ផ្តើម​ប្រារព្ធ​នៅ​រដូវ​នេសាទ ប្រារព្ធ​នូវ​ការផ្លាស់ប្តូរ​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប​និង​រដូវ​ទឹក​សម្រក និង​រំ​ឮ​ក​គុណ​ដល់​ទន្លេមេគង្គ​ដែល​បាន​ផ្តល់​ដីសណ្តរ​ដ៏​មាន​ជីជាតិ និង​ត្រី​ដ៏​ច្រើន​ដល់​ប្រទេស​នេះ​។ ​នៅ​រដូវវស្សា ទឹក​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​បំពេញ​ទៅ​បឹង​ទន្លេសាប​។ នៅពេល​ដែល​ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​ស្រក​ទៅវិញ ទឹក​ទន្លេសាប​ដែ​ល​ហៀរ​ហូរ​បាន​ហូរ​ចាក់​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ តាមរយៈ​ទន្លេសាប​និង​ហូរ​ចាក់​ទៅ​សមុទ្រ ដែល​បន្សល់ទុក​នូវ​ភោគផល​ត្រី​ដ៏​ច្រើន​។  តាមពិតទៅ នេះ​គឺជា​បាតុភូត​ដែល​គួរ​ឲ្យ​កត់សម្គល់​នៃ​ទន្លេសាប​៕ អត្ថបទដកស្រង់ពី៖ ក្រសូងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ៖ http://www.tourismcambodia.org/contents/festival/index.php?view=detail&id=36&lang=km