ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

ទស្សនាធនធានធម្មជាតិសម្បូរ បែបនៅព្រែកទាល់

តំបន់ព្រែកទាល់ នៃបឹងទន្លេសាប គឺជាតំបន់ ដែលសម្បូរទៅដោយ ធនធានធម្មជាតិជាច្រើន ។ សម្រស់ធម្មជាតិផ្ទៃបឹង ដ៏ស្រស់ស្អាត ទីនោះកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរ បរទេសឱ្យទៅទស្សនាកាន់តែមានចំនួនច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្នកទេស​ចរ នឹងត្រេកត្រអាលដោយក្តីពេញចិត្តទៅនឹងអ្វីៗ ដែលមាននៅទីនោះ ដូចជាមើលព្រៃលិចទឹក ការរស់នៅលើទឹក របស់ ប្រជាពលរដ្ឋ ការនេសាត្រី ជាដើម ជាពិសេសនៅរដូវនេះជារដូវ ដែលសត្វស្លាបដ៏កម្រនៅលើពិភពលោក កំពុងតែធ្វើការពងកូន ហើយវាបានធ្វើ ឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទេសចរដែលចង់ឃើញ ។ អ្វីដែលសំខាន់សម្រាប់អ្នកទេសចរទៅកម្សាន្ត នៅតំបន់ព្រែកទាល់ គឺគេអាចមើលសត្វស្លាបកម្រ ដែលមានច្រើនប្រភេទ មើលព្រៃ លិចទឹកមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើភូមិបណ្តែត ទឹកមើលពីសកម្មភាពនៃការនេសាទត្រី ការ ចិញ្ចឹម ត្រី និងការ ចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាប មើលក្បូន ជីរបណ្តែតទឹក ( ដាំជីរនៅលើក្បូន ) និងអាចមើលពីធម្មជាតិ ជាលក្ខណៈជីវៈចម្រុះ និង ធនធានធម្មជាតិផ្សេងៗទៀតដែលមានទាក់ទង នឹង ផ្ទៃទឹកទន្លេសាប ទាំងមូល តែម្តង ។ ក្រៅពីនេះអ្នកទេសចរថែមទាំង អាចស្វែងយល់ពីគ្រូចូលរូបបែបជំនឿអរូបីនៅទីនោះ […]