ទិដ្ឋភាពបុប្ផាមាត់បឹង ភ្នំទឹកក នៅនូវែលសេឡង់

ទិដ្ឋភាពបុប្ផាមាត់បឹង ភ្នំទឹកក នៅនូវែលសេឡង់

ក្រុងវែលីងតុន: តេកាប៉ុ (Tekapo) ជាបឹងធំ​ជាងគេ​លំដាប់ទី ២ ចំណោម​បឹងបី​លាត​សន្ធឹង​ស្រប​ គ្នា​នៅ​តំបន់​ភាគខាង​ជើង​នៃដង​ទន្លេ​ ម៉ាកិនហ្ស៊ី (Mackenzie Basin) ដែល​ស្ថិតនៅ កោះ​ខាង​ត្បូង​ ប្រទេស​នូវែលសេឡង់។

បឹង​តេកាប៉ុ ​អាច​នឹង​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ក្រុមអ្នកចូលចិត្ត​ប្រមាញ់​រូប​ថត​ទេស​ភាព​បែប​ធម្មជាតិ​ នានា​ក្លាយ​ជា ​ការ​ពិត​បាន​ ជា​មួយ​នឹងទិដ្ឋភាព​ភ្នំព្រឹលទឹកកក​ ទឹកបឹង​ថ្លាយង់​ពណ៌​ផ្ទៃមេឃ ខណៈនៅ​មាត់​បឹង​ មាន​សួន​ផ្កាកញ្ចុំ​ ​លូពីនស៍ (Lupins) ចោល​ក្លិន​ក្រអូប​ឈ្ងុយ​គួរជាទី​ចាប់​អារម្មណ៍ ​មែន​ទែន។
..
Ottara
..
រាល់​ឆ្នាំ​ចាប់​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ដល់ខែធ្នូ​ បណ្តុំ​ទស្សនី​យ​ភាព​នេះ​ តែង​រំលេច​រូប​ឡើង​នៅ ​តំបន់​បឹង ​តេកាប៉ុ ជា​មួយ​បុប្ផា ប្រចាំ​រដូវ លូពីនស៍។​

ផ្កា​លូពីនស៍ ​ឈ្មោះ​ដើម​ថា រូសែល លូពីនស៍ ជារុក្ខជាតិដ៏​កម្រ​មួយ​ប្រភេទ​ដែល​អាច​ដុះ​លូតលាស់ ​មាន​កម្ពស់​ ដល់​ទៅ ១,៥​ ម៉ែត្រ​ឯណោះ។ វា​ជា​ពូជផ្កា​មាន​ កំណើត​ដោយ​គ្រាប់​ដុះ​នៅ ​ក្នុង​រដូវក្តៅ​ ហើយ​ងាប់ដើម​នៅ​រដូវ​រងា។ ផ្កា​លូពីនស៍ លូតលាស់​បង្កើត​បាន​ជា​កញ្ចុំ ផ្កា​ដកក​វែងៗចេញ​ពី​កម្រាល ​វាល​ស្មៅ​បៃតងខ្ចី។​

ពណ៌​បុប្ផាប្រភេទ​នេះ មាន​ដូចជា​ពណ៌ ​ខៀវ ស្វាយ ទឹក​ក្រូច លឿង ស៊ីជម្ពូ ស ឬជួន​កាល​ពណ៌​កូន ​កាត់ពីរ​ពណ៌​ក៏​មាន។ ស្លឹក​របស់​វា ក៏​មាន​ពណ៌បៃតង​សណ្ឋាន​ផ្សេងៗគ្នា​ដែរ​​ ដោយ​ដុះ​ បែក​ខ្ញែក​ដូច ម្រាមដៃ។ ចំណែក​គ្រាប់​របស់ ​វាមានពណ៌ ​ត្នោត​ក្រមៅ​ ដែល​ទុំ​ផ្ទុះ​នារដូវ​ក្តៅ​។​

ផ្កា​លូពីនស៍ ​មាន​កំណើតតាំង​ពី​ទសវត្សរ៍ទី ៥០ មក​ម្ល៉េះនាំ​មក​ដោយលោក ខ័រនី ស្កុត​ ដែល​ប្រទះ ឃើញ​នៅ​ក្បែរ​កសិដ្ឋាន Godley Peaks ដែលដុះ​យ៉ាងច្រូងច្រាង ​នៅ​អម​ផ្លូវ​ហាយវ៉េសំខាន់ៗ។
..
Ottara2
..
វត្តមាន​ផ្កា​លូពីនស៍ លាយ​ឡំ​ជាតំបន់ភ្នំ និង​ទឹកបឹង ខាង​លើ​បាន​បង្កើតជា​ទី​ឋានសួគ៌​របស់​ក្រុម ​អ្នកថតរូប​ ចូល​ចិត្ ត​ទៅ​ផ្តិត​យកទេស​ភាព ​ទាំង​នោះ​មិនចេះ ​ជិនណាយ ជា​ពិសេស​គឺ ​រូបថត​អនុស្សាវរីយ៍​ អាពាហ៍ពិពាហ៍​តែម្ដង។

ក្រៅពី​ទេសភាព​ដូច​គំនូរ​នៅ​ពេល​ថ្ងៃ បឹង​តេកាប៉ុ ក៏​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចាត់ទុក​ជា​តំបន់មេឃ​ ស្រឡះ​ ល្អ​អំណោយ​ ផល​ដល់​ការ​ គយគន់​ហ្វូង​តារា​ និង​ភព​ពេល​រាត្រី៕
…………………………………………………………………………………………………..
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


1 × three =