ក្បាច់គុណបុរាណខ្មែរ

ក្បាច់គុណបុរាណខ្មែរ

សិល្បៈនៃការ ធ្វើសឹកសង្រ្គាម ត្រូវបានគេដឹងថា មានអាយុកាល ជាងមួយពាន់ ឆ្នាំមកហើយ។ ដោយមាន ភស្តុតាងជាច្រើន បានបញ្ជាក់ បានតាមរយៈ រូបចម្លាក់នៅ ប្រាសាទអង្គវត្ត។ ក្បាច់គុណ បុរាណខ្មែរ មានច្រើន ប្រភេទ ដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណ ដំបងវែង និងក្បាច់គុណ ជាច្រើនទៀត។
06
ក្បាច់គុនល្បុក្កតោ
ក្បាច់គុណ ល្បុក្កតោ គឺជាក្បាច់គុន បុរាណខ្មែរមួយ ដែលមាន ស្នៀតក្បាច់ គុនប្រយុទ្ធ ដោយប្រើដៃ ជាចំបង ព្រមទាំងប ច្ចេកទេស នៅលើដី និងអាវុធជាដើម។
04
ល្បុក្កតោ គឺជាក្បាច់គុនបុរាណ ខ្មែរដំបូងគេ ដែលត្រូវបាន គេប្រើប្រាស់ ដើម្បីប្រយុទ្ធនឹង សត្រូវ ក្នុងកំឡុង សម័យអង្គរ។
01
អ្នកហាត់ក្បាច់គុននេះ ត្រូវតែហ្វឹកហាត់ដោយរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយ ដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។

បោកចំបាប់
បោកចំបាប់ គឺជាកីឡា ខ្មែរមួយ ដែលកីឡាករ ទាំងពីរត្រូវ ព្យាយាមបោក គ្នាទៅវិញ ទៅមកឲ្យដួលទៅ នឹងដី ហើយ ការប្រកួត មានបីទឹក។
អ្នកបោក ចំបាប់ត្រូវ សម្តែងក្បាច់រាំ បោកចំបាប់ មុនពេលប្រកួត។ កីឡាករ បោកចំបាប់ ដែលឈ្នះ ការប្រកួត លុះត្រាតែ ឈ្នះពីរទឹក ក្នុងចំណោម បីទឹក។ តែទោះ បីជាយ៉ាង ណាក៏ដោយ ក៏កីឡាករបោក ចំបាប់ត្រូវបាន គេតម្រូវឲប្រកួត រហូតដល់ចប់ទឹក នីមួយៗផងដែរ។
03
យ៉ាងណាមិញ ជាប្រពៃណីការ ប្រកួតកីឡា បោកចំបាប់ គេតែងតែ ទូងស្គរពីរ ដែល ត្រូវបាន គេស្គាល់ ថា ស្គរញី ស្គរឈ្មោល។ ការប្រកួតជា ប្រពៃណីត្រូវ បានគេរៀបចំ ឡើងនៅ ពហុកីឡដ្ឋាន អូឡាំពិក ក្នុងអំឡុង ពេលចូលឆ្នាំខែ្មរ និងនៅថ្ងៃ ឈប់សម្រាក ផេ្សងទៀត របស់ប្រទេសកម្ពុជា។
08
ក្បាច់គុណដំបងវែង

ក្បាច់គុន ដំបងវែង គឺជាសិល្បៈ ក្បាច់គុន បុរាណខ្មែរយើង ដែលមាន ស្នៀតគុនទាក់ទង នឹងការ ប្រើដំបងវែង។
07
ជាប្រពៃណី ក្បាច់គុននេះត្រូវ បានដូនតាខ្មែរ ប្រើដើម្បីប្រយុទ្ធ នឹងសត្រូវក្នុង ការពារភូមិស្រុក​ និងប្រទេស របស់ខ្លួន។ នៅពេលបច្ចុប្បន្ន ក្បាច់គុននេះ បានក្លាយជាទីពេញ និយមជាពិសេស សម្រាប់ យុវជនជំនាន់ ក្រោយដែល បានហាត់ រៀននៅតាម ក្លឹបនានា ក្នុងប្រទេស។

ប្រដាល់ សេរី
ប្រដាល់សេរី គឺជាក្បាច់គុន ប្រដាល់មួយ បែបរបស់ ដូនតាខ្មែរយើង។ ការប្រកួត ប្រដាល់ត្រូវបាន គេ រៀបចំឡើង នៅលើសង្វៀន ហើយមាន ចំនួន៥ទឹក ព្រមទាំង មួយទឹកៗ មានការសម្រាក រយៈ ពេល មួយ ឬពីរនាទី។ មុនពេលប្រកួត អ្នកប្រដាល់ទាំងពីរ ត្រូវសម្តែងនូវ ការបួងសួង រំលឹកគុណ ដែលត្រូវ បានគេដឹងថា រំលឹកគុណគ្រូ ព្រមទាំងមានភ្លេង ប្រពៃណីប្រគុំ ក្នុងពេលប្រកួត ផងដែរ។
05
ឧបករណ៍ភ្លេង ដែលត្រូវបាន គេប្រើប្រាស់ដូច ជាស្គរយោល ស្រឡៃ (ឧបករណ៍មួយ ស្រដៀងខ្លុយ) និងឈឹង។ អ្នកប្រដាល់ ត្រូវបានគេតម្រូវ ឲ្យពាក់ហ្គង់ និង ខោខ្លី។
09
ចំណែកឯការ ទទួលជ័យជំនះ វិញត្រូវបាន គេវិនិច្ឆ័យនៅ ពេលដែលអ្នក ប្រដាល់ម្ខាង វាយទៅលើអ្នក ប្រដាល់ម្ខា ងទៀតឲ្យដួល ឬសន្លប់ ឬក៏ត្រូវ អាជ្ញាកណ្តាល រាប់រហូត ដល់១០ហើយ ក៏អ្នកប្រដាល់ ដែលត្រូវ គេ វាយនោះ នៅតែគ្មាន លទ្ធភាព ប្រយុទ្ធបាន។ ឬក៏ករណី មួយទៀត អ្នកប្រដាល់ ទាំងពីរ ត្រូវតស៊ូ ប្រកួត នឹងគ្នារហូត ដល់ចប់ទឹក ហើយលទ្ធផល ឈ្នះចាញ់ គឺអាស្រ័យ លើចៅក្រម ជាអ្នកដាក់ពិន្ទុឲ្យ ហើយបើ អ្នកប្រដាល់ ទាំងពីរទទួល ពិន្ទុស្មើគ្នា គឺពួកគេទាំង ពីរប្រកួតស្មើគ្នា។
អត្ថបទដកស្រង់ពី​៖ ក្រសួងទេសរណ៍នៃព្ររាជាណាចក្រកម្ពុជា
http://www.tourismcambodia.org

ផ្តល់យោបល់

ផ្តល់យោបល់

One Response to "ក្បាច់គុណបុរាណខ្មែរ"

  1. ចិត្រា  ៣ មិនា ២០១៤ at ៦:៤៩ am

    ក្បាច់គុណបុរាណ

    Reply

Leave a Reply

Your email address will not be published.


seven − 6 =