រមណីយដ្ឋាន ត្រាវកុដិ

ការងាររកស៊ីទទួលទានសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ជារឿងសំខាន់ក៏ប៉ុន្តែការ​ចំណាយពេល​ វេលាខ្លះៗ ដែលទំនេរពីការងារដូចជា នៅចុងសប្តាហ៍ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ឬ ពេលវេលាពិសេស ណាមួយដើម្បីជួបជុំគ្រួសារ បងប្អូនមិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់ ជារឿង សំខាន់មួយដើម្បី បង្កើនការទំនាក់ទំនង និងរឹតចំណង មិត្តភាពអោយ កាន់តែប្រសើរឡើង ហើយក៏អាច ធ្វើអោយរំសាយ អស់នូវទុក្ខកង្វល់ ដោយ បង្កើននូវអារម្មណ៍រីករាយ និងធ្វើអោយ ជីវិតកាន់តែ មានន័យ ដែលជា ការជំរុញ ទឹកចិត្តអោយមាន ការប្រឹងប្រែង លើការងារ កាន់តែប្រសើរឡើង និងពោរពេញ ទៅដោយភាព ជោគជ័យ។
..
_DSC0518 copy
..
_DSC0522 copy
..
រមណីយដ្ឋានត្រាវកុដិ ជាបឹងដ៏ធំមួយដែលមានទំហំ ប្រហែល៦៥ហិចតា ហើយលំអរ ដោយ ទេសភាព ជួរភ្នំគូលែន ដ៏ស្រស់បំព្រង។ រមណីយដ្ឋាននេះ មានចម្ងាយ ០៥គីឡូម៉ែត្រ ខាងកើតភ្នំបូក ០១គីឡូម៉ែត្រ ខាងលិច មណ្ឌលអភិវឌ្ឍន៏ យោធិនពិការ ៣១៧ (២៨គីឡូម៉ែត្រខាងជើងឈាង​ ខាងកើត ក្រុងសៀមរាប)។ ការមកកំសាន្ត លំហែរកាយនៅ រមណីយដ្ឋាន នេះនឹងអាច ជួយអោយ លោកអ្នកពុកម៉ែ បងប្អូនទាំង អស់គ្នាទទួលបាន នូវភាពរីករាយ ទំនាក់ទំនងល្អ និង អារម្មណ៍ ស្ងប់ស្ងាត់ផ្សាភ្ជាប់ ជាមួយធម្មជាតិ ជួរភ្នំដ៏សែនមនោរម្យ !
..
ottara (1)
..
_DSC0525 copy
..
_DSC0517 copy
..
_DSC0542 copy
..
ottara (2)
..
រូបភាព៖ សូន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


− one = 4