របាំ​ត្រុដិ

របាំ​ត្រុដិ

របាំ​ត្រុដិ​​ជា​កេរ្តិ៍​ដំណែល​​វប្បធម៌​​មន-ខ្មែរ​​ដែល​​ជនជាតិ​ខ្មែរ​​ ព្រៃភ្នំ​​ ដូចជា​​ពួក​សម្រែ​ សួយ ​និង​ ​ព័រ​​ជា​ដើម​ ព្រមទាំងជនជាតិខ្មែរ​នៅ​ខេត្ត​ស៊ីសាកេត សុ​រិ​ន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង តែងតែ​ប្រារព្ធ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ ឬ​ក្នុងពេលដែល ​សត្វព្រៃ​រត់​ចូល​ស្រុកភូមិ​ជាដើម ។តាម​ការពិត របាំ​ត្រុដិ​នេះ គឺជា​បុណ្យ​ឆ្លង​ពី​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី ពី​ភាពឧបទ្រពចង្រៃ​ទៅ​ភាពសម្បូរ​ណ៍ស​ប្បាយផង។ ពាក្យ ​ត្រុដិ​ សំដៅ​ដល់​ពេលដែល “ឆ្នាំ​ចាស់​ដាច់​ដើម្បី​ត្រាច់​ផ្លាស់​ចូលឆ្នាំថ្មី” ។ តាម​អត្ថន័យ​នេះ របាំ​ត្រុដិ​ដែល​ត្រូវបានប្រារព្ធ​ធ្វើ​នោះ គឺ​ត្រូវ​កំណត់​ដំណើរ​កាត់ផ្តាច់​នៃ​ឆ្នាំនីមួយៗក្នុង​ទស្សនៈ​របស់​ ជនជាតិខ្មែ​រដែល​បានរស់នៅ​ខ្ពង់រាប និងវាលទំនាប ។
..
Ottara

ដូច្នេះហើយ​ក្នុង​ពិធីបុណ្យ​ឆ្លង​នេះ គេ​ប្រសិទ្ធ​ពរជ័យ​សព្ទសាធុការ​សម្រាប់​ឆ្នាំ​ថ្មី ដែល​ចូល​មកដល់​ដោយ​សេចក្តីសប្បាយ រីករាយ ។ ក្នុងន័យ​ដដែល​នេះ ការដែល​គេ​មិនបាន​ប្រារព្ធ​ពី​ធី​បុណ្យ​ឆ្លង ឬ​ការមិន​ចូលរួម​អបអរសាទរ​នូវ​របាំ​នេះដោយ​ប្រការ​ណាមួយ អាច​នាំមក​នូវ​រាល់​អំពើ​ទុក្ខសោក​ពុំខាន ។ នេះ​ជា​អត្ថន័យ​ទីមួយ​នៃ​របាំ​ត្រុដិ ។ រីឯ​អត្ថន័យ​ទី ២ក៏មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ នេះដែរពោល គឺ​គេ​រាំ​របាំ​ត្រុដិ​ ពេលដែល​សត្វព្រៃ ដូចជា​ត្រកួត ប្រើស ឈ្លួ​សពស់ចូលក្នុង​ភូមិ តាមពិត​គេ​ធ្វើឡើង​ក៏​ដើម្បី​ផ្តាច់​ចេញពី​ ស្រុកភូមិ​នូវ​រាល់​ឧបទ្រពចង្រៃ​ដែរហើយ​ពិធី​នេះ​មាន​ឈ្មោះថាពិធី​ឡើង​ភូមិ ឬ​ពី​ធី​រាំ​ឡើង​ភូមិ ។
..
ottara1
..
និមិត្តរូប​ដ៏​សំខាន់​នៃ​របាំ​ត្រុដិ​នេះ​សម្រាប់​បញ្ជាក់​បង្ហាញ​នូវ​ អត្ថន័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្រៅពី​វត្តមាន​របស់ពួកអ្នករាំ​កាន់​សញ្ញា​សម្រាប់​កំណត់​ទំនុកច្រៀង គឺ​វត្តមាន​របស់​អ្នករាំ​កាន់ដំបង​កោង​មួយ​ធ្វើ​របៀប​ផ្សេង​ដូច​តំណាង​ ផាលនង្គ័ល ដែល​នៅ​ខាងចុង​មាន​ចង​កណ្តឹង ឬ​រោម​ក្ងោក ។ និមិត្តរូប​ចម្បង​មួយទៀត គឺ​វត្តមាន​អ្នករាំ​របាំ​ពីរ​នាក់​ទៀត​រាំ​ត្រាប់តាម​សត្វ​ទន្សោង​ដែល​ ចែចង់​គ្នា​ដោយមាន​ពាក់​ស្នែងទន្សោង​លើ​ក្បាល​របស់គេ​ថែម​ទៀតផង ។ សូមជម្រាបថា​សត្វប្រើស​ដែលជា​អ្នករាំ​របាំ​ទន្សោង​ទាំងពីរ​នេះ​តំណាង​ ព្រានព្រៃ​ដេញ តាម​សត្វ​ប្រើស​ដែលត្រូវគេ​បរបាញ់ ។ ករណីមួយទៀត​ដែល​បង្ហាញ​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​នេះ គឺ​វត្តមាន​របស់​មនុស្ស​ព្រៃ​ម្នាក់​មានមុខ​លាប​ពណ៌​ខ្មៅ ក្បាល​រំដោយ​ផ្កា និង​ស្លឹកឈើ​ជា​រុក្ខទេវតា​ថែរក្សា​ព្រៃភ្នំ​ដែល​ជួយ​ពួក​ព្រានព្រៃ​ ក្នុងការ​បរបាញ់ ។
..
otttara2
..
ដូចនេះ​តាមរយៈ​វត្តមាន​របស់​តួអង្គ គឺ​អ្នករាំ​របាំ​ដែល​ខ្លួន​ជាស​ត្វ ឬ​រុក្ខ​ទេ​តា​ដែល​តំណាង​នូវ​សភាវៈ​ល្អ ឬ​អាក្រក់យើង​អាច​សម្គាល់​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​ត្រុដិ ដែលជា​ពិធីបុណ្យ​ឆ្លង​ផ្តាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​របស់​ពលរដ្ឋ​ខ្មែរ​ យើងដែលមាន​លក្ខណៈ​ជី​វច​ល​និយម ហើយ​លើសពីនេះទៅទៀត​នោះ គឺ​តួនាទី​របស់​របាំ​នេះក្នុងសង្គម​ខ្មែរ គឺ​ការ​ផ្តល់នូវផលប្រយោជន៍សុភមង្គល​របស់​មនុស្ស​ក្នុង សង្គម ដោយ​រួម​រិត​សម្ព័ន្ធភាព សាមគ្គីភាព​របស់​ពួកគេ​ឡើងវិញ ។ ទស្សនៈបែបនេះ​ពិតជា​ពុំមែន​កេរមត៌ក​វប្បធម៌​ឥណ្ឌា​ទេ ក៏ប៉ុន្តែ​ជា​ មត៌ក​វប្បធម៌​មន-ខ្មែរ ដែលមាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយមានតម្លៃ​ស្ថិតស្ថេរ​រហូតមកដល់​ សព្វថ្ងៃនេះ ។ គឺ​ក្នុង “ពិធី​របាំ​ឆ្លង​” នេះ សាមគ្គី​របស់​មនុស្ស​ខ្មែរ​គ្រប់​ឋានៈ វណ្ណៈក្នុងសង្គម​ត្រូវ​ពង្រឹង​សាជាថ្មី​ឡើងវិញ​ដើម្បី​ឈានទៅរក​ វឌ្ឍនភាព និង​សុភមង្គល​ដោយ​ក្តី សង្ឃឹម ។ លក្ខណៈ​ពិសិដ្ឋមួយទៀត​របស់​របាំ​ត្រុដិ គឺ​ជំនឿ​លើ​បុព្វការី​ជន​ក្រោមរូបភាព​សត្វ​ប្រើស ឬ​ក្ងោក​ដែល​ឆ្លុះបញ្ចាំង នូវ​រូបភាព​ឯកភាព​ផ្នែកជំនឿ​សាសនា ។ សូមជម្រាបថា ការដែល​ជនជាតិភាគតិច (ខ្មែរលើ) និង​ជនជាតិខ្មែរ​ប្រារព្ធ​របាំ​នេះ ពុំមែន​ជាការ​ចៃដន្យទេ ក៏ប៉ុន្តែ​ទង្វើ​នេះ​បង្ហាញ​នូវ​ខឿនវប្បធម៌​រួម​រវាង​ជនជាតិខ្មែរ​ព្រៃភ្នំ (មន-ខ្មែរ) និង​ខ្មែរ​តែប៉ុណ្ណោះ ព្រមទាំង​ចំណាស់​របស់ប្រពៃណី​ដ៏​ល្អ​នេះ​ផងដែរ
………………………………………………………………………………………………….
ប្រភព៖ (ម.ត្រា​ណេ) ៕

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


eight × 3 =