វត្តដំរីស វត្តដ៏ចំណាស់ក្នុងខេត្តបាត់ដំបង

បាត់ដំបងគឺជាខេត្តដ៏សំបូរដោយសំណង់បុរាណជាច្រើន ដែលមានអាយុកាល រាប់រយឆ្នាំកន្លងមក ដ៏ដូចជាវត្ត អារាមដែលមានវ័យ ចំណាស់ជាច្រើន បន្សល់ទុកជាកេរិ៍ ដំណែលប្រវិត្តិសាស្រ្ត ។ វត្តដំរីស ដែលមានឈ្មោះ យ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ ជា​អារាម​ព្រះ ពុទ្ធ​សាសនា​ដ៏​ចំណាស់​មួយ ក្នុង​ចំណោម​ទី​ អារាម​ចំណាស់ៗ​ ដទៃ​ទៀត​ នៃ​ក្រុង​ប្រវត្តិសាស្រ្ត​​ មួយ​នេះ  ដោយ​មានមត្តិ ខ្លះអៈអាងថា មានអាយុ កាលជាង២៨០ ឆ្នាំមកហើយ ដោយសាងសង់តាំង ពីអំឡុងឆ្នាំ 1730 មកម្លេះ ។ វត្តនេះ មាន ប្រវត្តិតាំងពី បុរាណកាលថា ជាជម្រកម្លប់ ដ៏ត្រជាក់ត្រជុំ ដល់សិស្សក្រីក្រ មកពីភូមិជន បទជាយខែត្ត ដែលមកស្នាក់ រៀនសូត្រ បំពេញវិជ្ជា នៅទីក្រុង។ នៅជំនាន់ដើម ទីនេះ មានផ្តល់ ថ្នាក់រៀនផ្សេងៗ ក្រៅម៉ោងសាលា បង្រៀនដោយ សមាជិកស្មគ្រចិត្ត មាន សិស្សច្បង ឬ គ្រូពីសាលារដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ជា ជំនួយបន្ថែម ដល់សិស្ស ដែលរៀន ពុំទាន់គេ នៅសាលារដ្ឋទូទៅ។ ហើយអ្វីដែល ពិសេសជាងនេះ ទៅទៀត គឺជាចំលាក់ផុស​ដ៏​រស់​រវើក​នៅ​តាម​ ជើង​ជញ្ជាំង និង​បង្អួច​បញ្ឆោត ​របស់​​ព្រះវិហារ និង​​ថ្វីដៃ​គំនូរ​ដ៏វិចិត្រ ដែល​វិចិត្រករ​យក​ពណ៌​ពី​រុក្ខជាតិ មកគូរ​​នៅ ខាង​​លើ​​​ជញ្ជាំង ​ខាង​ក្រៅ មួយ​ជុំ​​​ព្រះវិហារ .. ចំលាក់​សូន្យ​ រូប​​សត្វ​សីហៈ​ ដែល​ឈរយាម ​តាម​របង​ព័ទ្ធ​ ជុំវិញ​ព្រះវិហារ!… សត្វគ្រុឌ​ ដ៏សង្ហា​អស់​ទាស់​ ដែលកំពុង​ លើក​ដៃ​ទាំង​ពីរ​ ទ្រចុង​ដំបូល​ព្រះ​វិហារ!… និង​ជា​ពិសេស គឺ​ក្រោយ​ពី​បាន​ ពិនិត្យ​មើល​រូបភាព ចំលាក់​ឈឺ នៅ​លើ​​ហោជាង​ដំបូល ​ព្រះ​វិហារ គឺពិត​ជា​អត់​ ទ្រាំ​​មិន​សរសើរ ​មិន​បាន។ ប្រសិនលោក អ្នកធ្វើដំណើរទៅកាន់ ខេត្តបាត់ដំបង សូមលោកអ្នក​​ ចំណាយពេល វេលាដើម្បីទស្សនា ស្ថាដៃស្ថាបនា របស់ក្រុមជាង ដ៏ល្បី​ល្បាញ នាសម័យនោះ ។

DSCF5418 copy

 

 

Khmer 1

khmer2

khmer 3

khmer5

Video : សូន ឧត្តរ៉ា

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


9 + = fifteen