រមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្រ្ត បឹងយក្សឡោម

រមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្រ្ត បឹងយក្សឡោម

បឹងយក្សឡោមជារមណីដ្ឋានធម្មជាតិគួរអោយចាប់អារម្មណ៍ បំផុត ស្តិននៅ លើតំបន់ ខ្ពង់រាបនៃ ខេត្តរតនគីរី ។ បឹង នេះមា នអង្កត់ផ្ចិត ១គីឡូម៉ែត្រ នឹងជំរៅ ៧០ ម៉ែត្រ វាកើតឡើយ ដោយបន្ទុះ ភ្នំភ្លើងចាស់ ជាច្រើន សតវត្ស មកហើយ ។ បច្ចុប្បន្ន នេះវាមាន ភាពស្ងប់ស្ងាត់ នៅកណ្តាល ទ្រួងព្រៃ ប្រៀបបាន ដូចចាឋាន សុខដុមរមនា សម្រាប់ពពូក សត្វ និងទេសរច ទាំងឡាយ ដែលស្វែង រកភាព ស្ងប់ស្ងាត់ ឬ ក៏និយម​ រករម្មណីដ្ឋាន​ ទេសចរណ៍ថ្មីៗ បំផុត ។ បឹងនេះប្រៀបបាន ដូចជាដែកឆក់ សម្រាប់ ស្រូបទាញ់អង្រួន បេះដូង ទេសរចអោយ ចាប់អារម្មណ៍ កាន់តែខ្លាំង ដោយខានពុំបាន ខណៈពេល ដែលពូកគេ បានដើរកម្សាន្ត ដល់ខេត្តរតនគីរី នោះ។
​​03
ទឹកបឹងដែល ជានិច្ចកាល ត្រជាក់ស្រេង ថ្លាឈ្វេង បានឆ្លុះពណ៌ ជាមួយព្រៃ ខៀវស្រងាត់ នៅព័ទ្ធជុំវិញ មាត់បឹងនោះ ដែលអម ដោយសម្លេង បក្សា បក្សីស្រែកយំ យ៉ាងគ្រលូច ។ បឹងយក្សឡោម បានក្លាយ ទៅ ជាគោលដៅ សម្រាប់ទេសចរ មុជទឹកហែល កម្សាន្តអារម្មណ៍ និងដើកម្សាន្ត ឬ ជិះកង់ ឬជិះរទេះ ទស្សនា កម្សាន្តនូវទេស ភាពស្រស់ ត្រកាលព័ទ្ធ ជុំវិញមាត់ បឹង ដែលពេល ខ្លះអាចអោយ គេ ពើបប្រទះ សត្វបក្សា បក្សី ឬសត្វម្រឹគីម្រឹគាផ្សេងទៀត ។
Ratanakiri Rendezvous - 33
ជនជាតិភាគ តិចនៅតាមតំប ន់នោះសង់ ផ្ទះតាម ម្លប់ព្រៃនៃខ្ពង់រាបក្បែរៗ មាត់បឹងនេះ គេជឿងថា ទឹកបឹង នេះមានព្រលឹង វិញ្ញាណ ហើយពូកគេ ទាំងអស់គ្នា តែងតែគោរ ពបូជា និងធ្វើការ បន់ស្រន់ ប្រថ្នា សុំវត្តុសក្តិសិទ្ធិ ការពូកគេ នឹងទឹកដីបុព្វ បុរសខ្លួន អោយនៅគ ង់វង្សជានិច្ច ។ ប្រជានខ្លះបាន ផ្តល់ជុន ដល់ទេសចរ ជាតិ និងអន្តជាតិ នូវការលក់ វត្តុអនុស្សវរីយ៍ និងផលិតផល សិប្បកម្ម កសិកម្ម ជាច្រើប មុក ដែលផលិត ដោយជនជាតិ ភាគតិចនៅមូល ដ្ឋានក្បែនោះ ។
04
បឹងយក្សឡោមជាបឹងធម្មជាតិមួយស្អាតអស្ចារ្យ មានទីតាំងស្ថិតនៅ សង្កាត់បានលុង ក្រុងបានលុង ចំងាយ ៥ គីឡូម៉ែត្រ ពីក្រុងបានលុង ។ មានរឿងព្រេង មួយចំនូនទាក់ទង នឹងបឹងយក្ស ឡោមនេះ ហើយរឿង នោះ​ត្រូវបាន និទានតៗ គ្នាដោយ ប្រជាជន នៅមូលដ្នាន ។

រឿងរាវនេះមានសេចក្តីដូចតទៅ៖
ស្ដេច​យក្ស​សង្ស័យថា​បុត្រី​របស់​ខ្លួន​ប្រហែល​ជា​ស្ថិននៅក្នុង​ព្រៃ ដូច្នេះ​ស្ដេច​យក្ស​ក៏​ប្រើប្រាស់​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​ដើម្បី ​ធ្វើ​អោយ​ប្រាកដ​នៅ​ជុំវិញ​ព្រៃ​។ ភ្លាមនោះ ស្ដេច​យក្ស​បញ្ជា​កង​ទាហាន​ទាំងអស់​អោយ​ដក​ដើមឈើ​ចេញ​ទាំងអស់និង​ជីកដី​ ជុំវិញ​នោះ​អោយបាន​ជ្រៅ​ដើម្បី​ស្វែងរក​បុត្រី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​។ ពួក​ទាហាន​យក្ស​បាន​ជីក​ដោយ​ប្រើ​កម្លាំង​ប៉ុន្តែ​ទាហាន​ទាំងនោះ​អស់កម្លាំង ​ និង​​មិន​អាច​ធ្វើការ​ទៀត​បាន​។ ចុងក្រោយ ស្ដេច​យក្ស​បញ្ជា​ដោយ​ស្ទាក់ស្ទើរ​ទៅ​ទាហាន​ទាំងអស់​អោយ​វិលត្រឡប់​ទៅ​នគរ​ វិញ​។​
​ការជីក​ដោយ​កងទ័ព​របស់​ស្ដេច​យក្ស បូក​រួម​ទាំង​ការដក​ឫស​ដើមឈើ ដោយសារតែ​មិន​អាច​ប្រឹងប្រែង​ស្វែងរក​បុត្រី​ខ្លួន យក្ស​ក៏​បន្សល់ទុក​នូវ​បឹង​យ៉ាងជ្រៅ​នៅ​តំបន់​រតនគិរី​។ ហេតុនេះហើយ​បានជា​ប្រជាជន​ក្នុង​តំបន់​ហៅ​កន្លែង​នេះ​ថា “​បឹង​យក្ស​ឡោម​”​។​
​ប៉ុន្តែ​មាន​ភាពខុសគ្នា​តិចតួច​ពី​អ្វី​ដែល​បាន​ និទាន​កន្លងទៅ​។ រឿង​នេះ​អះអាង​ថា មាន​មេទ័ព​យក្ស​មួយរូប​ដែល​ព្យាយាម​ចាប់​បុត្រី​ស្ដេច​យក្ស និង​បំបែក​នាង​ពី​សង្សារ​របស់​នាង​។ នៅ​ពេល​កង​ទាហា​ន​​​របស់​មេទ័ព​នោះ​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ដែល​ពួកគេ​កំពុង​ លាក់ខ្លួន គូស្នេហ៍​មួយគូ​នេះ​គិតថា​មិន​មាន​ផ្លូវ​គេច​ខ្លួន​ឡើយ​។​
​ ដោយសារ​តែ​ស្នេហ៍​ពិត​របស់​ពួកគេ ពួកគេ​ទាំង​ពី​អ្នក​ក៏​សូម​បួងសួង​អោយ​លិច​បាត់​ចូលទៅ​ក្នុង​ដី​។ ពួកគេ​ទាំង​ពីរ​នាក់​ចាប់ផ្ដើម​បួងសួង​ដល់​ថាមពល​ព្រលឹង ព្រះ​ឥសី និង​គ្រប់​ព្រះ​ទាំងអស់ “​ជាមួយ​ថាមពល​ទិព្វ​ដ៏​គួរអោយ​គោរព​ការពារ​តំបន់​នេះ​ជា​និច្ចកាល​នោះ យើង​សូម​បូជាជីវិត​របស់​យើង សូម​អោយ​លិច​ចុះ​ទៅ​ក្រោម​ដី​”​។ ភ្លាមនោះ តំបន់​ភ្នំ​ក៏​លិច​ចូលទៅក្នុង​ដី​បូក​រួម​ទាំង​បុត្រី​របស់​ស្ដេច​យក្ស និង​សង្សារ​។ ហេតុនេះហើយ​បានជា​កំពូលភ្នំ​ក្លាយជា​បឹង​ដ៏​ជ្រៅ និង​ជា​ហេតុផល​ដែល​ប្រជាជន​ក្នុង​តំបន់​ហៅ​បឹង​នេះ​ថា “​យក្ស​ឡោម​”​។​

​ មាន​រឿងនិទាទ​ប្រជាប្រិយ​មួយទៀត​បាន​អះអាង​ថា ប្រភពដើម​នៃ​ពាក្ស “​យក្ស​ឡោម​” គឺ​ពិតជា​ខុស​គ្នា​ទាំងស្រុង ហើយ​ប្រហែលជា​អាច​ជឿជាក់​បាន​ជាង​។ ពាក្ស​ដែល​ហៅថា “​យក្ស​” ក្នុង​ភាសា​របស់​ជនជាតិភាគតិច​បុរាណ​ដែល​រស់នៅ​ទីនោះ​មាន​ន័យ​ថា​ជា “​ម្ចាស់ ឬ​មេ​ភូមិ​”​។ ពាក្យ “​ឡោម​” ជា​ឈ្មោះ​របស់​អ្នក​ដែល​ជា​អតីត​មេភូមិ​នៅ​តំបន់​នោះ​។ ដូច្នេះ​ហើយ​ក៏​មាន​ពាក្យ “​យក្ស​ឡោម​” ជា​ការគោរព និង​ការចងចាំ​នៃ​ធម្មជាតិ​ដែល​ជាទី​សក្ការៈ​និង​ព្រលឹង នៃ​អ្នកដឹង​នាំ​សម័យបុរាណ​ដែល​ត្រូវបាន​ប្រើ​ដើម្បី​គ្រប់គ្រង​ប្រជាជន​ ជនជាតិ​ភាគតិច​ក្នុង​តំបន់​ក្នុង​សុភមង្គល និង​ភាព​សុខុ​ដុម​រមនា​កាលពី​អតីតកាល​ដ៏​យូរ​។​

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


five − = 4